ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៤បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ១៧,១លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដោយអាចបង្កើតការងារ ៤.៩៩០កន្លែង ។
យោងតាមហ្វេសប៊ុក CDC នៅថ្ងៃ៣១ ឧសភា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនទាំង៤ដូចខាងក្រោម៖
១. KING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៩៦៨កន្លែង។
![](https://dap-news.com/wp-content/uploads/2022/06/King-706x1024.jpg)
២. MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៤,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២៨២កន្លែង។
![](https://dap-news.com/wp-content/uploads/2022/06/Ma2-706x1024.jpg)
![](https://dap-news.com/wp-content/uploads/2022/06/Ma.jpg)
៣. SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២១៥កន្លែង។
![](https://dap-news.com/wp-content/uploads/2022/06/Sin2-708x1024.jpg)
![](https://dap-news.com/wp-content/uploads/2022/06/Sin-708x1024.jpg)
៤. JI SHUN YUAN (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិទ្រាំ៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥២៥កន្លែង ៕
![](https://dap-news.com/wp-content/uploads/2022/06/JI-706x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)