ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាល បញ្ចប់ការផ្ដល់ប្រាក់ ឧបត្ថម្ភសម្រាប់កម្មករ និយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យទេសចរណ៍ លើកលែងតែសណ្ឋាគារ នៅខេត្តសៀមរាបប៉ុណ្ណោះ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការអនុវត្តវិធានការ រាជរដ្ឋាភិបាល ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ក្នុង ១ខែ សម្រាប់កម្មករ និយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យទេសចរណ៍ គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តទៅ លើកលែងតែកម្មករ និយោជិត ដែលបម្រើការផ្នែកសណ្ឋាគារ ក្នុងខេត្តសៀមរាប»៕

