ព័ត៌មានជាតិ

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ចូលរៀន ថ្នាក់បណ្ឌិត អនុបណ្ឌិត ឆ្នាំសិក្សាថ្មី ចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ៣០% សម្រាប់អតីតនិស្សិត និងមន្រ្តីរាជការ

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។

ទទួលពាក្យ ចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយផ្ដល់អាហារូបករណ៍ ៣០% សម្រាប់អតីត និស្សិត និងមន្ដ្រីរាជការ សម្រាប់និស្សិត ចុះឈ្មោះថ្មីមុន ១០០នាក់ ថ្នាក់អនុបណ្ឌិតបញ្ចុះតម្លៃ២០០ដុល្លារ សម្រាប់ថ្នាក់បណ្ឌិតបញ្ចុះតម្លៃ ៥០០ដុល្លារ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើស រួមមាន៖ ១-វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ២-វិទ្យាសាស្រ្តអប់រំ, ៣សេដ្ឋកិច្ចកសិកម្ម, ៤ចិត្តវិទ្យាគ្លីនិកនិងប្រឹក្សាផ្លូវចិត្ត, ៥គ្រប់គ្រងពាណិជ្ជកម្ម, ៦វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៧ធនាគារនិងហិរញ្ញវត្ថុ, ៨គណនេណ្យនិងហិរញ្ញវត្ថុ, ៩គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់, ១០គ្រប់គ្រង់ពាណិជ្ជកម្មអន្តរជាតិ ១១គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ១១ការទូត, ១២នីតិសាស្រ្ត, ១២អក្សរសាស្រ្តខ្មែរ, ១៣រដ្ឋបាលសាធារណៈ, ១៤ទំនាក់ទំនងអន្តរជាតិ, ១៥វិទ្យាសាស្រ្តនយោបាយ , ១៦បង្រៀនភាសាអង់គ្លេស។

ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-នីតិសាស្រ្ត, ២-វិទ្យាសាស្រ្តអប់រំ, ៣-សេដ្ឋកិច្ចកសិកម្ម, ៤-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៥-គ្រប់គ្រងពាណិជ្ជកម្ម, ៦-រដ្ឋបាលសាធារណៈ ៧-ទំនាក់ទំនងអន្តរជាតិ ៨-វិទ្យាសាស្រ្តនយោបាយ និង៩-វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕

To Top