ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហករណ៍នឹងកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល លលកស ធ្វើការស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួន កាលពីវេលាម៉ោង ១៧ និង ៣០ នាទីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ ស្ថិតនៅចំនុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិពោធិ័តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់។
ក្រោយការលួចម៉ូតូបានសម្រេចហើយ ជនសង្ស័យនោះក៍បានគេចខ្លួនបាត់ពីមូលដ្ឋានអស់រយះពេល ២ ថ្ងៃ ។ លុះដល់ថ្ងៃទី ២៤ ខែ មិថុនា ឆ្នំា ២០២២ ទើបកម្លាំងនគរបាលក្រុងពោធិ៍សាត់ស្រាវជ្រាវចាប់ខ្លួនបានតែម្តង។
បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលក្រុងពោធិសាត់ បានអោយដឹងថា ជនសង្ស័យមានឈ្មោះឈឹម សំណាង ភេទប្រុសអាយុ ១៦ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី៕