ព័ត៌មានជាតិ

ពលរដ្ឋ ធ្វើដំណើរតាមសេវា ដឹកជញ្ជូនផ្លូវទឹក តម្លៃត្រឹមតែ ២០០០រៀលប៉ុណ្ណោះ

ភ្នំពេញ ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ( City Bus ) រាជធានីភ្នំពេញ បានប្រកាសថា ប្រពលរដ្ឋប្រើប្រាស់ សេវាដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ តម្លៃសំបុត្រត្រឹមតែ ២០០០រៀល ប៉ុណ្ណោះ ក្នុងមួយលើក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង នាថ្ងៃទី៦ កក្កដា បានបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចង់ប្រើប្រាស់ សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ តម្លៃសំបុត្រត្រឹមតែ ២០០០រៀល ប៉ុណ្ណោះ ក្នុងមួយលើក លើកលែងមិនបង់ប្រាក់ ចំពោះព្រះសង្ឈ ជនពិការ សិស្សនិស្សិត មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) កុមារ (កម្ពស់ក្រោម១ម៉ែត្រ) កម្មករ កម្មការិនីរោងចក្រ គ្រូបង្រៀន កីឡាករ កីឡាការិនី ចំណាយតិច មិនស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលត្រឹមតែ ១ម៉ោងក្នុងចំងាយ ២០Km»។

រដ្ឋាករស្វយ័តបន្ដថា មានបុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និងថែរក្សាអនាម័យ ៣កុំ ៣ការពារគ្រប់វិនាទីចំពោះអតិថិជន។

សូមបញ្ជាក់ថា ស្ថានីយចំណតទាំង៥ រួមមាន៖ ១-ស្ថានីយចំណតផែឫស្សីកែវ, ២-ស្ថានីយចំណតផែផ្សារចាស់, ៣- ស្ថានីយចំណតផែចតុមុខ, ៤-ស្ថានីយចំណតផែច្បារអំពៅ, ៥-ស្ថានីយចំណតផែតាខ្មៅ៕

To Top