ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែតដែលជាកូនប្រុសច្បង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលអនាគត នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងសម្តែង ការគួរសម ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសរដ្ឋមន្រ្តីការបរទេសចិន រូបនេះ កំពុងនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន ។

ក្នុងកិច្ចជំនួបដ៏កម្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ រវាងភាគីទាំង២នេះ មិនទាន់ដឹងថា នឹងផ្តោតលើចំណុចអ្វីខ្លះនោះទេ ព្រោះក្នុងហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែបង្ហាញពីកិច្ចជំនួប តែមិនបានលើកពីខ្លឹមសារ ៕
