ភ្នំពេញ៖ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំនឿ ជឿជាក់ថា កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យ នៅក្នុងពិភពលោក តាមរយៈការងារជាប្រធានអាស៊ាន ។
ការបង្ហាញជំនឿនេះធ្វើឡើង នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្នុងពេលដែលលោក វ៉ាង យី មានវត្តមាននៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
ថ្លែងនៅក្នុងជំនួបនេះ លោក វ៉ាង យី បានលើកឡើងថា កម្ពុជា ឆ្នាំនេះជាប្រធានប្ដូរវេនអាស៊ាន ដែលមានតួនាទីសំខាន់ ធ្វើឱ្យទំនាក់ទំនង រវាងអាស៊ាននិងចិន ក្នុងពេលវេលានេះ មានសារៈសំខាន់ណាស់ ហើយដោយសារតែទៅលើ ការទុកចិត្តនៃលើគ្នាទៅវិញទៅមកនេះ ជាពិសេសមិនត្រឹមតែប៉ុណ្ណោះទេ គឺយើងអាចពឹងពាក់គ្នាទៅវិញទៅមកផងដែរ។
លោក វ៉ាង យី បានមានប្រសាសន៍ថា “សម្ដេចក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំនេះ មានការប្រឈមជាច្រើន ដូចដែលសម្តេចមានប្រសាសន៍ថា បញ្ហានេះមិនមែនជាដំឡូងក្ដៅទេ គឺជាថ្មក្ដៅ ដែលបន្ថែមម្ដងបន្តិចម្ដងបន្តិច តែបាយថ្មក្ដៅនេះ ឱ្យទៅជាមាសបាន ដោយសារការពិនប្រសព្វ និងបទពិសោធន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។
ជាពិសេសទៀត លោកមានការជឿជាក់ថា «កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យ នៅក្នុងពិភពលោកនេះ តាមរយៈការងារជាប្រធានអាស៊ាន នេះផងដែរ»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
