ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ តាមរយៈលោក Antony J. Blinken បានស្នើឱ្យភាគីអាមេរិក ពិនិត្យឡើងវិញ នូវការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែននាំឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា។
ការស្នើនេះធ្វើឡើងបន្ទាប់ពីពិភពលោក រួមទាំងកម្ពុជា កំពុងប្រឈមបញ្ហាសេដ្ឋកិច្ច ស្បៀងអាហារ ជាពិសេសលើវិបត្តិថាមពល ដែលបង្ករឡើងការដាក់ទណ្ឌកម្មគ្នា ទៅវិញទៅមក រវាងសហគមអឺរ៉ុប និងប្រទេសលោកខាងលិច ដើម្បីឆ្លើយតបទៅ ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។
នៅក្នុងជំនួប ពិភាក្សាការងារជាមួយប្រមុខការទូតអាមេរិក នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះករណីបោះឆ្នោតគាំទ្រ សេចកីសម្រេចរបស់មហាសន្និបាត អង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ ជាគោលការណ៍ដែលកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងបទដ្ឋានដែលទទួលស្គាល់ ពាក់ព័ន្ធនឹងការគោរព អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព របស់ប្រទេសសមាជិក អង្គការសហប្រជាជាតិទាំងអស់ ។ កម្ពុជា អំពាវនាវឱ្យមានបទឈប់បាញ់គ្នា ចរចាដោយសន្តិវិធី និងការអត់ធ្មត់ជាទីបំផុត ។
ជាមួយគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើ ឱ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះ រួមទាំងកម្ពុជាផងដែ៕