ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ទទួលស្គាល់លោក វង្ស ផាណាត ជាប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ ជំនួសលោក សូ ជុងហួរ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់លោក វង្ស ផាណាត ជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជំនួសលោក សូ ជុងហួរ ក្នុងនោះដែរ ក៏ទទួលស្គាល់លោកស្រី យឹង សុឃឿន ជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ជំនួសលោក វង្ស ផាណាតវិញ។

យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា ការផ្លាស់ប្តូរលោក សូ ជុងហួរ លំដាប់លេខរៀងទី២ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញពីប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមូលហេតុសាមីខ្លួនសុំលាឈប់ពីមុខតំណែង៕

To Top