ភ្នំពេញ៖ សហរដ្ឋអាមេរិក បានប្រគល់រូបចម្លាក់ដែលជា សម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ដុំ មកឲ្យកម្ពុជា ក្រោយពីមានការលួចនាំចេញពីកម្ពុជា ទៅលក់ដោយខុសច្បាប់នៅបរទេស ។

ពិធីប្រគល់-ទទួលនេះ ប្រព្រឹត្តិទៅនៅការិយាល័យ រដ្ឋអាជ្ញារភាគខាងត្បូងនៃក្រុងញូយ៉ក នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក កែវ ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានី វ៉ាស៊ីនតោន ។ នេះបើតាមផេកហ្វេសប៊ុក របស់ស្ថានទូតខ្មែរប្រចាំអាមេរិក ។

សម្បត្តិវប្បធម៌ខ្មែរទាំងនោះរួមាន ៖ រូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរ បដិមាព្រះពុទ្ធប្រក់នាគ បដិមាព្រះនាងលក្ស្មី បដិមាអាទិទេពស្កន្ទ ជិះលើសត្វក្ងោក ព្រះនារាយណ៍ ឬវិស្ណុ ព្រះឥសូរ និងព្រះគណេសជាដើម ៕








