ព័ត៌មានជាតិ

តុលាការកំពូល បង្វិលសំណុំរឿងក្តី ស្ត្រីថៃជាប់ចោទ២នាក់ ដែលជាប់គុក ក្នុងម្នាក់ៗ ៣០ឆ្នាំ ទៅតុលាការឧទ្ធរណ៍ ជំនុំជម្រះឡើងវិញ ពាក់ព័ន្ធនឹងការដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ជាង៤គីឡូក្រាម

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា លើបណ្ដឹងសារទុក្ខរបស់ស្រ្តីជាប់ចោទ ជនជាតិថៃ ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែន ចំនួនជាង ៤ គីឡូក្រាម ពីប្រទេសកម្ពុជា ទៅ ប្រទេសជប៉ុន ប្រព្រឹត្ត នៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ។

តុលាការកំពូល សម្រេចបង្វិលសំណុំរឿងក្តីនេះ ទៅកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ សារជាថ្មី ឡើងវិញ ពីព្រោះ នៅមានចំណុច សំខាន់ៗ ដែល តុលាការថ្នាក់ក្រោម មិនបានពិចារណា។

លោកស្រី គិម សត្ថាវី ជាប្រធានចៅក្រម ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹង នៅក្នុង អង្គសវនាការថា ជនជាប់ចោទទាំង២នាក់នេះ មាន ឈ្មោះ Sornsin Ruthairat ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ និង ម្នាក់ទៀត មានឈ្មោះ Tongoon Worapha ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិថៃ ។

ពួកទាំង២នាក់ មានទីលំនៅ នៅ ក្នុងក្រុងបាងកកងកក ប្រទេសថៃ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៦០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : ដឹកជញ្ជូន រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែពួកគេប្តឹងឧទ្ធរណ៍ខណ:ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល។ គាត់ក៏ប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៨ នៅច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៤,៥ គីឡូក្រាម ដែលបង្កប់នៅក្នុងអាវរងា ដែលគ្រោងនាំចេញ ទៅកាន់ប្រទេសជប៉ុន៕

ដោយ: លីហ្សា

To Top