ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ បុរសបង់ក្លាដេស និងប្រពន្ធខ្មែរ ២នាក់ ប្តីប្រពន្ធ ជាប់ពាក់ព័ន្ធការរត់ពន្ធ ជនជាតិបង់ក្លាដេស ១៦នាក់ ឆ្លងដែនខុសច្បាប់ មកធ្វើការនៅកម្ពុជា

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់បុរស ជនជាតិបង់ក្លាដេសម្នាក់ និង ស្រ្ដីខ្មែរម្នាក់ ដែលជាប្តីប្រពន្ធ នឹងគ្នា ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ មនុស្សឆ្លងដែនខុសច្បាប់ ដោយធ្វើការ លួចនាំចូល នូវពលករជនជាតិ បង់ក្លាដេស ចំនួន១៦ នាក់ មកធ្វើការក្នុងប្រទេសកម្ពុជា ដោយមិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០។

លោកស្រី ខៀវ សុខា ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថាជនជាប់ចោទ ទាំង២នាក់នេញ មាន ឈ្មោះ ៖១- ឈ្មោះ MOHAMMAD JAHNGIR ភេទប្រុស ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិបង់ក្លាដេស មានមុខរបរមុនចាប់ខ្លួន ជានាយកក្រុមហ៊ុន CEB BIC CIES CO,Lld ។ និង ២- ឈ្មោះ ឈ្មោះ ម៉ម សុខុម អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។

អ្នកទាំង២ នាក់ គឺ ត្រូវជាប្តីប្រពន្ធនឹងគ្នាមានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកស្រីចៅក្រម បានថ្លែងថា:នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កាត់ទោស ដាក់ពន្ធនាគារកំណត់ ម្នាក់ ៧ឆ្នាំ ពីបទ: នាំចេញដោយមិនស្របច្បាប់ និងជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ២០២១ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយធ្វើការឃាត់ខ្លួនពួកគេ, សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ជួយសង្គ្រោះបានជនរងគ្រោះ ជនជាតិបង់ក្លដេស ចំនួន ១៦ នាក់ ក្នុងនោះ មានប្រុសចំនួន១៥នាក់ និង ស្រី ម្នាក់។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណរឿងក្តីនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៕

ដោយ : លីហ្សា

To Top