ព័ត៌មានជាតិ

បង្រ្កាបសង្វៀន ជល់មាន់ ១ កន្លែង នៅស្រុកបាកាន អ្នកញៀន រត់បាតជើងសព្រាត

ពោធិសាត់៖ សង្វៀនប្រជល់មាន់ភ្នាល់ លុយលួចលាក់មួយកន្លែង ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្នាមព្រះ ចុះឆ្មក់បង្រ្កាបកាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ប៉ុន្តែអ្នកញៀនល្បែងមួយនេះ បានរត់ចោលសង្វៀនរបស់ខ្លួន យ៉ាងប្រញាប់ប្រយ៉ាល់ ឡើងបាតជើងសព្រាត បន្សល់ទុកតែម៉ូតូ ១ គ្រឿង សៃង្វៀន និង សំភារះកំប៉ិកកំប៉ុកមួយចំនួននៅទីនោះ ។

កិច្ចប្រតិបត្តិការ ចុះឆ្មក់បង្រ្កាបសង្វៀន ប្រជល់មាន់ដ៍ពេញនិយមមួយកន្លែងនោះ ប្រព្រឹតឡើងនៅចំនុចព្រៃខាងលិចភូមិខ្មា ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកបាកាន បានអោយដឹងថា សង្វៀន និង សំភារះកំប៉ិកកំប៉ុក ដែលនៅក្នុងទីតាំងនោះត្រូវបាន សមត្ថកិច្ចដុតបំផ្លាញចោលនៅនឹងកន្លែង ចំណែកម៉ូតូ ១ គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ។

គួររំលឹកថា ដោយអនុវត្តន៍ តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទក្នុងក្របខ័ណ្ឌទូទាំងប្រទេស គេសង្កេតឃើញថា សមត្ថកិច្ចកំពុងចុះអប់រំ និង ធ្វើកិច្ចសន្យាដល់ម្ចាស់ បើកទីតាំងល្បែងតាមអនឡាញ តាមបណ្តាទីតាំងជាច្រើននៅតាមក្រុង ស្រុកមួយចំនួនក្នុងដែន សមត្ថកិច្ចខេត្តពោធិសាត់ ជាប្រចាំថ្ងៃគួរអោយកត់សំគាល់ ។ ប៉ុន្តបើតាមប្រភពនានាក៍បានខ្សឹបខ្សៀវដែរថា នៅមានល្បែងកន្ទុយលេខ ឆ្នោតវៀតណាម និង ឆ្នោតសៀម គឺនៅតែបន្តលួចកើតមាន នៅតាមក្រុង ស្រុកដដែល៕

To Top