ព័ត៌មានជាតិ

អ៊ុយក្រែន ត្រូវការប្រាក់ ១៥ពាន់លានដុល្លារ ដើម្បីស្ដារប្រព័ន្ធធារាសាស្រ្ត តែមួយមុខ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីរបស់ ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងគោល នយោបាយកសិកម្ម និងស្បៀងអាហារលោក Mykhailo Sokolov ឲ្យដឹងថា អ៊ុយក្រែន ត្រូវការប្រាក់ប្រហែល ១៥ ពាន់លានដុល្លារ ដើម្បីស្តារបណ្តាញធារាសាស្រ្ត ដីស្រែរបស់ខ្លួនឡើងវិញ។

លោក Sokolov បានលើកឡើងថា ប្រព័ន្ធធារាសាស្រ្តដែល គ្របដណ្តប់លើផ្ទៃដីប្រហែល ៥លានហិកតាក្នុងប្រទេសអ៊ុយក្រែន ទាមទារឱ្យមានការជួសជុលឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមការលើកឡើងរបស់លោក អាជ្ញាធរអ៊ុយក្រែន បានបង្កើតសេចក្តីព្រាងច្បាប់ ដែលអាចឱ្យប្រតិបត្តិករ រដ្ឋអាចទាក់ទាញការវិនិយោគ ទៅក្នុងវិស័យធារាសាស្ត្រដីស្រែចម្ការ នៅក្នុងប្រទេសនេះក្រោយសង្គ្រាម។

គួរបញ្ជាក់ថា កាល ពី ឆ្នាំ មុន អ៊ុយក្រែន បាន ក្លាយ ជា ប្រទេស ផលិត កសិកម្ម កំពូល មួយ របស់ ពិភពលោក ដោយ ប្រមូល ផល គ្រាប់ ធញ្ញជាតិ គ្រាប់ ធញ្ញជាតិ និង គ្រាប់ ប្រេង បាន ជាង ១០៦ លាន តោនក្នុងមួយឆ្នាំ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top