ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ឧបត្ថម្ភថវិកា ជិត១០លានរៀល ជួសជុលផ្លូវចូលវត្តជ្រោះតូច

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ និងជាសមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារចុះស្រុកត្រាំកក់ និងជាប្រធានក្រុមការងារចុះជួយ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ និងលោកស្រី ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន ឧបត្ថម្ភថវិកា ចំនួន៨,៩៩០,០០០រៀល ដើម្បីជួសជុលផ្លូវចូលវត្តជ្រោះតូច ស្ថិតនៅឃុំត្រពាំងធំខាងត្បូង ។

ផ្លូវចូលវត្តជ្រោះតូចនេះ គឺពិបាកក្នុងការធ្វើចរាចរណ៍ សម្រាប់ព្រះសង្ឃ លោកអាចារ្យ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មកររោងចក្រ និងប្រជាពលរដ្ឋ។

ក្រោយទទួលបានការឧបត្ថម្ភហើយ ប្រជាពលរដ្ឋទាំងអស់ថ្លែងអំណរ អរគុណ ចំពោះលោកឧត្តមសេនីយ៍ទោ សម្រាប់ជួសជុល ដើម្បីពួកគាត់ស្រួល ធ្វើដំណើរប្រកបរបចិញ្ចឹមជីវិត និងសាទរបំផុត សម្រាប់ថ្នាក់ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា យកចិត្តទុកដាក់ដល់សុខទុក្ខ ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕

To Top