ព័ត៌មានជាតិ

អគ្គីភ័យ ឆាប់ឆេះផ្ទះមួយខ្នង បណ្ដាលឱ្យបុរសចំណាស់ម្នាក់ បានស្លាប់ភ្នក់ភ្លើង និងឆេះរថយន្តអស់មួយគ្រឿង និងសម្ភារៈមួយចំនួនធំ

ស្វាយរៀង ៖ អគ្គីភ័យឆាបឆេះផ្ទះមួយខ្នង បានបណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗក្នុងភ្នក់ភ្លើង ឆេះរថយន្តមួយគ្រឿង និងទ្រព្យសម្បត្តិអស់មួយចំនួនធំ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិស្វាយក្ងោរ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកស្វាយជ្រំបានឲ្យដឹងថា ក្នុងករណីអគ្គីភ័យ បានឆាប់ឆេះផ្ទះ ប្រជាពលរដ្ឋនេះ កម្លាំងអាវុធហត្ថ បានសហការ ជាមួយកម្លាំង នគរបាលនិងកម្លាំងផ្នែកសឹករងស្រុក ប្រើបា្រស់រថយន្តពន្លក អគ្គីភ័យចំនួន៥ គ្រឿងក្នុងនោះ មានរថយន្តអាវុធហត្ថ១គ្រឿង នគរបាល ៤គ្រឿង បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ ដែលកំពុងឆាតឆេះនៅផ្ទះ ដែលម្ចាស់ឈ្មោះ កៅ យាន ភេទប្រុសអាយ៧០ឆ្នាំបានស្លាប់នៅក្នុងភ្នក់ភ្លើង។

សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារ:ខូចខាតរួមមាន ផ្ទះ១ខ្នងទំហំ៧មx៩មដំបូលក្បឿងថ្មក្រោមរថយន្តសាំយ៉ុង១គ្រឿង, ប្លង់ដី១៥ប្លង់,បា្រក់ ១ ០០០ ០០០រៀល,ដុល្លា ១០០០ដុល្លា,ទូដាក់ខោអាវ ៤, អត្តសញ្ញាលាបណ្ត័១, គ្រែ៥,សាឡុង១ឈុត និងសម្ភារៈប្រើបា្រស់មួយចំនួនទៀត។
សមត្ថកិច្ចបានបន្តថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះឡើង ដោយសារឆ្លងចរន្តអគ្គិសនី ។

បើតាមប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុនេះឡើង មានសំឡេងផ្ទុះចេញពីក្នុងផ្ទះកើតហេតុ និងមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ នឹងទើបដឹងថា មានបុរសចំណាស់ម្នាក់ បានជាប់នៅក្នុងផ្ទះតែម្នាក់ឯង ខណៈនោះ ពលរដ្ឋបានស្រែកឆោរឡោ ប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដើម្បីយករថយន្តពន្លត់អគ្គីភ័យ ចុះមកបាញ់ពន្លត់ តែជាអកុសលខណៈភ្លើងរលត់ បុរសចំណាស់នេះបានដាច់ ខ្យល់ស្លាប់បាត់ទៅហើយ៕

To Top