ព័ត៌មានជាតិ

សម្ដេចតេជោ និរាករណ៍វិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃ ទៅបរទេស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននិរាករណ៍សារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស។

យោងតាមសារាចរ របស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឱ្យដឹងថា «ដោយពិនិត្យឃើញថា សារាចរណែនាំខាងលើ លែងឆ្លើយតបទៅ នឹងស្ថានភាពវិស័យកៅស៊ូបច្ចុប្បន្ន និងក្នុងគោលបំណងសម្រួល ដល់កសិករដែលដាំកៅស៊ូជាលក្ខណៈគ្រួសារ អាចមានជម្រើស និងទទួលបាន រាជរដ្ឋាភិបាលសម្រេចនិរាករ សារាចរណែនាំរ បស់រាជរដ្ឋាភិបាលលេខ១០ សរណនប្រាក់ចំណេញខ្ពស់ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ទៅបរទេស» ៕

To Top