ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកាណាដា ប្រាប់សាធារណជន កុំឱ្យភ្លេច អំពើប្រល័យពូជសាសន៍ នៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកាណាដា លោក​ ចាស្ទីន ត្រូដូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន កាណាដា បានផ្ញើសារទៅកាន់ពិភពលោក សូមកុំបំភ្លេចឱ្យសោះ អំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ហើយមិនត្រូវបណ្តែតបណ្តោយ ឱ្យអំពើឃោរឃៅបែបនេះ កើតមានម្តងទៀតឡើយ។

តាមរយៈបណ្តាញសង្គមTwitter លោកនាយករដ្ឋមន្រ្តីកាណាដា ដែលបានអញ្ជើញទៅ ទស្សនាសារៈមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែង កាលពីថ្ងៃអាទិត្យនោះ បានផ្ញើរសារថា យើងមិនត្រូវបំភ្លេចអំពើ ប្រល័យពូជ សាសន៍កម្ពុជាឡើយ ហើយយើងមិនត្រូវបណ្តោយ ឱ្យអំពើឃោរឃៅបែបនេះ កើតឡើងម្តងទៀតឡើយ។

ផ្ទាំងពាណិជ្ជកម្ម

លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា “ថ្ងៃនេះ យើងបានទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសកាណាដា ចំពោះសន្តិភាព និងសិទ្ធិមនុស្ស”។

ដោយ៖ សយ សុភា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023