ភ្នំពេញ៖ លោក វឿង ឌីន ហ្វេ (H. E.Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។
លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ព្រមទទាំងសមាជិក សមាជិកា អនុគណៈកម្មការទី៣៖ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា (AIPA) លើកទី៤៣ ក៏បានអញ្ជើញទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ ៕






