ព័ត៌មានជាតិ

អភិបាល ខេត្តពោធិ៍សាត់ ៖ ការយកចិត្តទុកដាក់លើជីវភាព របស់កម្មករនិយោជិត គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការយកចិត្តទុកដាក់ លើជីវភាព របស់កម្មករនិយោជិត គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវ ដល់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានជីវភាពល្អប្រសើរ មួយកម្រិតបន្ថែមទៀត ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិកត នៅក្រុមហ៊ុនរោងចក្ររថយន្ដ Ford នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ​លោក ខូយ រីដា បានមានប្រសាសន៍ថា «ការយកចិត្តទុកដាក់ លើជីវភាព របស់កម្មករនិយោជិត គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យបងប្អូនកម្មករ និយោជិក ប្រជាពលរដ្ឋត្រូវចូលរួម ជាមួយរាជរដ្ឋាភិបាល អនុវត្តគោល នយោបាយទាំងអស់ ឲ្យទទួលបានលទ្ធផល ជោគជ័យ ព្រោះការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋ គឺអាចទទួលបានមកវិញនូវ ជីវភាពល្អប្រសើរ មួយកម្រិតបន្ថែមទៀត»។
លោកបញ្ជាក់បន្ថែមថា ចំពោះកម្មករ និយោជិតជាជនពិការដែលមានសមត្ថភាព ត្រូវយកចិត្តទុកដាក់ជាអាទិភាព ក្នុងការលើកទឹកចិត្ត។

លោក ខូយ រីដា បានគូសបញ្ជាក់ថា «ហេតុនេះយើងទាំងអស់គ្នា ប្តេជ្ញាចិត្ត បន្តគាំទ្រគោលនយោបាយនានា របស់រាជរដ្ឋាភិបាលជានិច្ចតទៅ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top