ព័ត៌មានជាតិ

ផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមាន ជីវភាពខ្វះខាត ដោយពុំគិតប្រាក់

ភ្នំពេញ ៖ ដើម្បីជួយសម្រួល ដល់ការចំណាយ សមាគមមិត្តយើង សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (សសយក) ផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាព ខ្វះខាតដោយពុំគិតប្រាក់ ។​
សមាគមមិត្តយើង នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២ នេះបានបន្តយុទ្ធនាការ“សក់ និងសម្រស់របស់មិត្តយើង”ជាលើកទី៣ ដោយសហការ ជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែ លមានជីវភាពខ្វះខាត់ដោយពុំគិតប្រាក់ ។

ផ្តល់បទបម្ភាសជាមួយអ្នកសារព័ត៌មានកញ្ញា ផាន់ សុនីតា ប្រធានសមាគមមិត្តយើង បានលើកឡើងថា នេះជាលើកទីបី ហើយដែល សមាគម មិត្តយើងរៀបចំ កម្មវិធី “សក់ និងសម្រស់ របស់មិត្តយើង” ការរៀបចំឡើងនេះ ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាពខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាក ក្នុងការទទួលបាននូវសេវាកម្មមួយនេះ ពោលកម្មវិធី មួយនេះ គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូល របស់ប្រជាពលរដ្ឋឲ្យ កាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា។

កញ្ញា ផាន់ សុនីតា លើកឡើងថា ថ្ងៃនេះសមាគមបាននាំក្រុមសាឡន និងហាង កាត់សក់ល្បីៗ នៅទីក្រុងភ្នំពេញ ក្នុងការផ្តល់នូវសេវាកម្មកាត់ អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណង ឲ្យពួកគាត់ទទួលបាន នូវសេវាកម្មសក់ស្អាត។

ប្រធានសមាគមបានឲ្យដឹងថា សមាគមមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នកដែលមានជីវភាពខ្វះខាត។កម្មវិធីបីលើកមកនេះ យើងបានផ្តល់ ជូនសេវាកាត់សក់ ដល់បងប្អូនដែលមានជីវភាពខ្វះខាតជាង១ ពាន់នាក់ ជាមួយគ្នានោះយើង មិនត្រឹមតែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយ មានមានដូចជាអង្ករ និង សម្ភារៈមួយចំនួនជូនដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ដែលក្នុងកម្មវិធីបី លើកនេះ យើងបានផ្តល់កញ្ចប់ជំនួយនេះ ដល់ពួកគាត់អស់ប្រមាណជាង ១ពាន់កញ្ចប់ នេះមិនរួចចូល សកម្មភាពផ្សេងៗ ដែលសមាគមយើង បានធ្វើកន្លងមកនោះទេ។

កញ្ញាបន្ថែមថាកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះផងដែរ ក៏មានការចូលរួមពីសំណាក់ ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង៥០នាក់ តំណាងក្រុមហ៊ុនដៃគូ សហការរបស់សមាគមមិត្តយើង និងក្រុមយុវជន ស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួល ជូនបងប្អូនកម្មករ និយោជិតនៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានអញ្ជើញមក ចូលរួមផ្ទាល់ក្នុងថ្ងៃនេះ ឲ្យទទួលបាននូវសេវា កម្មសក់ស្អាត ។

សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែ កជា “កញ្ចប់ ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋ កិច្ចក្រៅប្រ ព័ន្ធដែល បានចូលរួមនាពេលនេះផងដែរ ដោយក្នុង ១នាក់នឹងទទួលបានកញ្ច ប់ជំនួយមិត្តយើង ១កញ្ចប់ ដើម្បី សម្រួលជីវភាពបន្ថែម ៕

To Top