ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស បុរសជនជាតិ អ៊ូហ្គង់ដាម្នាក់ ជាប់គុក ៣០ ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរ គ្រឿងញៀនឆ្លងដែន ជិត២ គីឡូក្រាម

ភ្នំពេញ: ពិរុទ្ធជនគ្រឿងញៀន ជនជាតិអ៊ូហ្គង់ដាម្នាក់ កាលពីព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ត្រូវបានតុលាការកំពូល ប្រកាសសាលដីកា តម្កល់ទោស ជាប់គុក កំណត់ ៣០ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែន ជិត ២ គីឡូក្រាម ពីប្រទេសប្រេស៊ីល ឆ្ពោះមកកាន់ ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅ ក្នុងចំណុច អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីឆ្នាំ ២០២១ ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងនៅក្នុងអង្គ សវនាការថា ទណ្ឌិត រូបនេះ មានឈ្មោះ MUGERWAA JOEL អាយុ ៤៣ ឆ្នាំ ជនជាតិអ៊ូហ្គង់ដា ។

នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ឈ្មោះ MUGERWAA JOEL ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់គុក កំណត់ ៣០ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ៨០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: «រក្សាទុក និង ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ទណ្ឌិត ឈ្មោះ MUGERWAA JOEL ត្រូវបានចាប់ឃាត់ខ្លួន កាលថ្ងៃ ទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កដកហូតបាន គ្រឿងញៀន ចំនួន ២ កព្ចាប់ធំ មាន ទម្ងន់ ១៩២២,៩២ ក្រាម ប្រភេទកូកាអ៊ីន (ជិត២គីឡូក្រាម) ពីញគាត់៕

ដោយ: លីហ្សា

To Top