ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ ក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ឆាប់ៗនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea (Cambodia) នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធិផលទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា ៕

To Top