ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ​ ត្រៀមរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នៅថ្ងៃស្អែក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ​ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២និង៣ ខែធ្នូ ឆ្នាំ២០២២​ ខាងមុខនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាដោយមានតំណាងទីក្រុង និងខេត្តចូលរួម ប្រមាណ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងមានជាង៣០ទីក្រុងធំៗក្រៅអាស៊ានចូលរួមផងដែរ ។

រដ្ឋបាលរាជធានីភ្នំពេញ​

កិច្ចប្រជុំដោយផ្ទាល់នេះនឹងមាន ពិធីបើកផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពិធីនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគមទីក្រុងនិងរដ្ឋបាលមូលដ្ឋាន ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) នឹងឡើងអានសុន្ទរកថាស្វាគមន៍ ជាមួយនិងការអានសារ របស់លោកបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការអាស៊ាន ដោយលោក Lee Yoong Yoong ប្រធាននាយកដ្ឋានកិច្ចការសហគមន៍ នៃលេខាធិការដ្ឋានអាស៊ាន ។

នៅថ្ងៃទី២ធ្នូ បន្ទាប់ពីចូលរួមបើកជាផ្លូវការហើយនោះ នឹងចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោក ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLG ASIAC និង AMF។

ទស្សនវិស័យរបស់រដ្ឋបាលថ្នាក់តំបន់ និងថ្នាក់ក្រោមជាតិ ដោយប្រទេសព្រុយណេ គឺលោក Awang Abdul Walid bin Haji Mataesan លេខាធិការរងអចិន្ត្រៃយ៍ (ក្រុង និងស្រុក)​ ក្រសួងមហាផ្ទៃព្រុយណេ​ដារ៉ូសាឡាម ដោយប្រទេសឥណ្ឌូនេស៊ី (ក្រសួងមហាផ្ទៃ នៃប្រទេសឥណ្ឌូនេស៊ី) ។ប្រទេសកម្ពុជា (តំណាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា) ប្រទេសឡាវ | ប្រទេសម៉ាឡេស៊ី | ប្រទេសមីយ៉ាន់ម៉ា ប្រទេសភីលីពីន(សិង្ហបុរី | ប្រទេសថៃ(ប្រទេសវៀតណាម និងបញ្ចប់ដោយ
មតិបូកសរុបកិច្ចប្រជុំ ដោយប្រធានអង្គប្រជុំ។

ដោយឡែកសម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ តាមកម្មវិធីនឹងមានការបង្ហាញឯកសារវីដេអូ «អាស៊ីម៉ែតមួយ»ការបង្ហាញឯកសារវីដេអូ ស្តីពីវេទិកាអភិបាលក្រុងអាស៊ាន (AMF) ។ ការបង្ហាញឯកសារវីដេអូ ស្តីពីការធ្វើជាម្ចាស់ផ្ទះអាស៊ាន របស់ព្រះរាជាណាចក្រកម្ពុជា។ ប្រសាសន៍ស្តីពីលទ្ធផលកិច្ចពិភាក្សាតុមូល ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបណ្ឌិត Emil Elestianto Dardak អភិបាលរង ខេត្តជ្វាខាងកើត (East Java) ប្រទេសឥណ្ឌូនេស៊ី ប្រធានសមាគម EAROPH តំណាងអង្គការសហប្រជាជាតិ ផ្នែកទីជម្រក (UN-Habitat) លោកស្រី Madelaine Alfelor Gazman ទូតសុឆន្ទៈនៃអង្គការ UCLG ASPAC លោកស្រី Noraini Roslan ប្រធានក្រុមប្រឹក្សាទីក្រុង Klang ប្រទេសម៉ាឡេស៊ី ។

ជាមួយគ្នានោះ ក៏មានមតិបូកសរុបកិច្ចពិភាក្សា របស់លោកស្រីបណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLGASPAC និង AMF ។ កិច្ចពិភាក្សាតុមូល សេចក្ដីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) នៅរាជធានីភ្នំពេញ ឆ្នាំ២០២២និងការបោះឆ្នោត​ ជ្រើសរើសម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Berzelis Irswui Tanraokewi អគ្គលេខាធិការសមាគម UCLG ASPAC និង AMF ។ ការប្រកាសពីភាពជាប្រធានវទិកាអភិបាលក្រុងអាស៊ាន (AMF) នៅឆ្នាំ២០២៣ (កម្មវិធីផ្ទេរតំណែងជាប្រធាន AMF របស់កម្ពុជា ជូនទៅទីក្រុងនៃប្រទេសឥណ្ឌូនេស៊ី)៕

To Top