ព័ត៌មានជាតិ

ក្រុមរុករកនិងសង្គ្រោះ កម្ពុជា-ថៃ កំពុងបន្តស្វែងរកជនរងគ្រោះ ក្នុងករណីឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត

ភ្នំពេញ÷ ក្រុមរុករក និងសង្គ្រោះ កម្ពុជា-ថៃ បានបន្តប្រតិបត្តិការនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងអគារកាស៊ីណូ ដែលរងការឆាបឆេះធ្ងន់ធ្ងរមិនធ្លាប់មាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


តាមរបាយការណ៍ចុងក្រោយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត បានកើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។

អគ្គីភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។

ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត៕

To Top