ព័ត៌មានជាតិ

អ្នកសារព័ត៌មានកម្ពុជា សង្ឃឹមថា រាជរដ្ឋាភិបាល នឹងកំណត់យក «ថ្ងៃទី១៤ មករា» ជាទិវាជាតិសារព័ត៌មាន

ភ្នំពេញ៖ ជាមួយនឹងសំណើរ របស់ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីមន្រ្តីក្រសួងព័ត៌មាន ដែលបានដាក់ស្នើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំណត់យក «ថ្ងៃទី១៤ មករា» ជាទិវាជាតិសារព័ត៌មាន អ្នកសារព័ត៌មានកម្ពុជា សង្ឃឹមថា រាជរដ្ឋាភិបាល នឹងយល់ព្រមនាពេលសមស្របណាមួយ ។

ការស្នើនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណោះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៥ ប្រមាណជិត៥,០០០នាក់ ក្រោយអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។

ទោះបីជាយ៉ាង ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ពុំទាន់មានការឆ្លើយតបណាមួយ នៅឡើយនោះទេជុំវិញសំណើរនេះ។

ចំពោះសំណើរខាងលើនេះ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ក៏បានបង្ហាញនូវក្ដី សង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន នឹងយល់ព្រមសំណើរបស់អ្នកសារព័ត៌មានខ្មែរ ដោយយកថ្ងៃ«១៤ មករា» គឺជាទិវាសេរីភាពសារព័ត៌មានកម្ពុជា នាពេលសមស្របណាមួយផងដែរ៕

To Top