ព័ត៌មានជាតិ

យោធាកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមព្រំដែន

ភ្នំពេញ៖ នៅក្នុងជំនួប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសតាមព្រំដែន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ រវាងយោធា កម្ពុជា-ថៃ ភាគីទាំងពីរ បានប្ដេជ្ញារួមគ្នា ទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមព្រំដែន។

ជំនួបនេះធ្វើឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ សេង​ ធារិន មេបញ្ជាការរង នាយ​សេនាធិការ​ យោធភូមិភាគទី៥​ រីឯភាគីថៃ ដឹកនាំដោយឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ។

ជំនួបទ្វេភាគីកម្ពុជា-ថៃ ត្រូវបានធ្វើឡើងនៅបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិ “ប៉ោយប៉ែត- ខ្លងលឹក”។ គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិភាគទី១ថៃ​ រួមមាន:


១-ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរ​ ឡើង។


២-បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។


៣-គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។


៤-បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្មតាមបណ្តោយព្រំដែន៕

To Top