បច្ចេកវិទ្យា

តោះមកស្វែងយល់ពី របៀបរាយការណ៍ករណីឆបោក (Scam) ក្នុងកម្មវិធីតេឡេក្រាម (Telegram)!

ភ្នំពេញ៖ បច្ចុប្បន្នកម្មវិធីតេឡេក្រាម (Telegram) ត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយ ដោយប្រជាពលរដ្ឋកម្ពុជា ទោះជាយ៉ាងណា នៅរយៈពេលចុងក្រោយនេះ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានបទល្មើសជាច្រើន ដែលជនខិលខូច បានប្រើប្រាស់កម្មវិធីតេឡេក្រាម ជាមធ្យោបាយប្រព្រឹត្តិល្មើស មានជាអាទិ៍ ការក្លែងបន្លំអត្តសញ្ញាណ ការលួចយកព័ត៌មាន ការលួចជ្រៀតចូលនិង កាន់កាប់គណនីខុសច្បាប់ ការឆបោកប្រាក់ក្រោមរូបភាពផ្សេងៗ និងការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ជាដើម។ នេះបើតាមហ្វេសប៊ុកនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ។

តើត្រូវធ្វើដូចម្តេចដើម្បីធ្វើការ រាយការណ៍ករណីឆបោក ក្នុងកម្មវិធីតេឡេក្រាម?
ខាងក្រោមនេះគឺ ជាជំហ៊ានចំនួន៣ ដើម្បីរាយការណ៍ (គណនី ឬ Channel Telegram) នៅពេលមានករណីឆបោក៖
១- បើកកម្មវិធីតេឡេក្រាម និងដំណើរការគណនីរបស់អ្នក
២- ចូលទៅកាន់ផ្ទាំង Chat និងធ្វើការស្វែងរកដោយវាយបញ្ចូលពាក្យ “@notoscam” ឬតាមរយៈតំណភ្ជាប់ https://tinyurl.com/3xzyxrj4 (សម្គាល់៖ Antiscam Bot គឺមានសញ្ញាធីក Verified)
៣- ធ្វើការ Chat ជាមួយ Antiscam Bot ពន្យល់អំពីមូលហេតុ និងធ្វើការ​ Tag គណនី ឬ Channel ដែលកំពុងប្រព្រឹត្តិអំពើឆបោក។

សូមបញ្ជាក់ផងដែរថា ចំពោះ Channel ឬ Group Telegram លោកអ្នក ក៏អាចធ្វើការរាយការណ៍ ដោយចូលទៅកាន់ Channel ឬ Group បន្ទាប់មកចុចលើសញ្ញា “… more” -> ជ្រើសរើសយក “Report” -> ជ្រើសរើសយក “Spam” ឬ “Fake Account” ឬប្រភេទរាយការណ៍ផ្សេងទៀតដែលត្រូវនឹងវត្ថុបំណងរបស់លោកអ្នក។

កំណត់សម្គាល់៖ ចូលធ្វើការរាយការណ៍ចំពោះ គណនី Channel ឬ​ Group ដែលជនខិលខូចប្រើប្រាស់ក្នុងសកម្មភាព ល្មើសច្បាប់ផ្សេងៗ ក្នុងករណីរាយការណ៍ដោយគោលបំណងទុច្ចរិត នោះនឹងធ្វើឲ្យគណនីអ្នករាយការណ៍ អាចជួបនូវបញ្ហាជាក់ជាមិនខាន ៕

To Top