ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ចាកចេញពី ទីក្រុងប៉េកាំង ប្រទេសចិន ឆ្ពោះមកកម្ពុជាវិញ

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់នោះ។

វត្តមាននៃការជូនដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង មានមន្ត្រីថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីសំខាន់ៗជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា​ តាមការគ្រោងទុក សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនារសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕

To Top