ព័ត៌មានជាតិ

កងពលតូច ដឹកជញ្ជូនលេខ៩៩ ចេញញាត្តិថ្កោលទោស ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលផ្សព្វផ្សាយបំភ្លៃ មកលើសម្តេច ទៀ បាញ់

ភ្នំពេញ ៖ មេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ ប្រកាសប្រឆាំង និងថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។

យោងតាមញាត្តិថ្កោលទោស របស់កងពលតូច ដឹកជញ្ជូនលេខ៩៩ បានបញ្ជាក់ថា « យើងខ្ញុំចាត់ទុកថា ការចោទប្រកាន់យ៉ាង គឃ្លើនរបស់ទណ្ឌិតក្បត់ជាតិ បីជំនាន់ សម រង្ស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស»។

កងពលតូចដឹកជញ្ជូនលេខ៩៩អះអាងបន្ថែមថា «យើងខ្ញុំប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត ។ យើងសូមស្នើអាជ្ញាធរមាន សមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹង តាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ៣ជំនាន់នេះ ហើយរង់ចាំជានិច្ចក្នុង ការអនុវត្តបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ»

To Top