ព័ត៌មានជាតិ

កងទ័ពប៉ូឡូញ នឹងបញ្ឈរមីស៊ីល HIMARS នៅព្រំដែនជាមួយរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz Blaszczak បានប្រកាសកាលពីថ្ងៃសុក្រថា គ្រាប់រ៉ុក្កែតប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក នឹងត្រូវដាក់នៅព្រំដែនជាមួយតំបន់ Kaliningrad ភាគខាងលិចបំផុតរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាម ការលើកឡើងរបស់លោក Blaszczak ថា កាំជ្រួចរ៉ុក្កែតច្រើនរបស់អាមេរិក នឹងត្រូវឈរជើងជាមួយផ្នែកមេកានិចទី១៦ របស់ប្រទេសប៉ូឡូញ នៅទីក្រុង Olsztyn ភាគឦសាននៃទីក្រុង Olsztyn។

លោក Blaszczakបានអួតថា ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រម លើការបញ្ជាទិញរបស់ទីក្រុង Warsaw រួចហើយសម្រាប់កាំជ្រួច HIMARS ចំនួន ៥០០ គ្រឿងបន្ថែមទៀត ដោយបានកត់សម្គាល់ពីសារៈសំខាន់ ខ្លាំងចំពោះកងទ័ពប៉ូឡូញ។ លោក Blaszczak ក៏បាននិយាយផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងកសាង “អាណាចក្រអាក្រក់” ហើយនឹងវាយប្រហារប្រទេសជិតខាង។

ការដាក់ពង្រាយសព្វាវុធរបស់អាមេរិក នៅតាមព្រំដែនត្រូវបានចាត់ទុកថាជា “ការឈ្លានពាន” ដោយអ្នកនាំពាក្យរដ្ឋាភិបាល Kaliningrad លោក Dmitry Lyskov នៅក្នុងការអត្ថាធិប្បាយទៅកាន់ TASS ។ លោកបានបន្ថែមថា “ការមិនយកចិត្តទុកដាក់លើលក្ខណៈ វាយលុកច្បាស់លាស់នៃប្រព័ន្ធមីស៊ីល HIMARS … ប្រជាជនក្នុងតំបន់ស្ថិតនៅក្រោមការ ការពាររបស់កងនាវាចរនៅបាល់ទិក និងកងទ័ពរុស្ស៊ីជាទូទៅ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top