ព័ត៌មានជាតិ

ក្មួយកាប់ពូ ៤កាំបិត រងរបួសធ្ងន់ ត្រូវនគរបាលចាប់ខ្លួន នៅស្រុកបាកាន

ពោធិសាត់៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលស្នាមព្រះចាប់ឃាត់ខ្លួនបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការទៅតាមនិតិវិធី ករណីយកកាំបិតបុ័ងតោកាប់ទៅលើ ជនរងគ្រោះដែលត្រូវជាពូរបស់ខ្លួនចំនួន ៤ កាំបិតបណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោងជាង ១៦ រសៀលថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ស្ងិតនៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។

បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានមានឈ្មោះ ពុំ ទិន ភេទប្រុសអាយុ ៤៤ ឆ្នាំរស់នៅភូមិខ្នារ ឃុំស្នាមព្រះ ស្រុកបាកាន។ ចំណែកជនរងគ្រោះមានឈ្មោះមាស ធា ភេទប្រុសអាយុ ៦១ ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នា។

បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី ៕

To Top