ភ្នំពេញ៖ ដោយមានការលើកទឹកចិត្តចំពោះកងពលតូចដឹកជញ្ជូនលេខ៩៩ ពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះកងទ័ព នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ លោក ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ បានដឹកនាំសមាជិក សមាជិកទាំងក្នុង និងក្រៅប្រទេស ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ មួយចំនួនជូនដល់បងប្អូនកងទ័ព នៅកងពលតូចដឹកជញ្ជូនលេខ៩៩ ។
ជំនួសមុខមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកចំពោះកងពលតូចលេខ៩៩ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ ដែលតែងតែយកចិត្តទុក្ខដាក់ និងនាំយកអំណោយមនុស្សធម៌ជារឿយៗជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលនេះ គឺជាទឹកចិត្តមិនអាចកាត់ថ្លៃបាន ក៏ដូចជាគាំទ្រ និងផ្តល់កម្លាំងចិត្តដល់បងប្អូនកងទ័ពផងដែរ។
ក្នុងឱកាសនោះដែរ លោក ស៊ូម សារឿន បានជូនពរដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ឲ្យកាន់តែរឹងមាំ រីកចំរើនទៅមុខថែមទៀត និងជូនពរដល់ ឧត្តមសេនីយ៍ទោ មេបញ្ជាការ និងបងប្អូនកងទ័ពឲ្យមានសុខភាពល្អ គ្រប់គ្នាដើម្បីបន្តបំពេញភារៈកិច្ចជូនជាតិមាតុភូមិ និងបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលសមាគមន៍រាជសីហ៍ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ គ្រឿងឧបភោគបរិភោគ ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩នោះទេ ហើយជាថ្មីម្តងទៀត នៅដើមឆ្នាំ២០២៣នេះ សមាគមន៍រាជសីហ៍ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនដល់កងពលតូចដឹកជញ្ជូនបន្ថែមទៀតរួមមាន៖
-បន្លែចម្រុះ ចំនួន ១០០០គីឡូក្រាម
-សាច់មាន់កញ្ចប់ ចំនួន ១០០០គីឡូក្រាម
-មីជាតិចំនួន ៥០កេស
-ថ្នាំដុសសម្អាតធ្មេញ ចំនួន ៩៩ប្រអប់
-ទឹកបរិសុទ្ធ ១៥៥កេស