ព័ត៌មានជាតិ

គណៈសង្ឃនាយកកម្ពុជា ស្នើសុំតែងតាំង ព្រះមហាវិមលធម្ម ពិន សែម ជាសម្តេចព្រះព្រហ្មរតនមុនី នៃគណៈមហានិកាយ

ភ្នំពេញ ៖ គណៈសង្ឃនាយក នៃកម្ពុជា ស្នើសម្តេចតេជោហ៊ុន ​សែន នាយករដ្ឋមន្ត្រីតែងតាំង ព្រះមហាវិមលធម្មពិន សែមជាសម្តេចព្រះព្រហ្មរតនមុនី នៃគណៈមហានិកាយ ។​

យោងតាមលិខិតមួយច្បាប់ របស់គណៈសង្ឃនាយកបានលើកឡើងថា ក្នុងកំណត់ហេតុអង្គប្រជុំមួយ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យ និងវាយតម្លៃលើសំណើសុំប្រគេន គោរមងារ ជាសម្ដេច និងតែងតាំងព្រះរាជាគណៈ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា ។

លិខិតបញ្ជាក់ថា “សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និង យោងខាងលើ អាត្មាភាពមានកិត្តិយសសូមចម្រើនពរ សម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ នៃគណៈមហានិកាយ ជាព្រះថេរដែលមានព្រះជន្មច្រើនព្រះវស្សា ពោរពេញទៅដោយគុណធម៌ និងព្រហ្មវិហារធម៌ ប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងព្រះពុទ្ធសាសនា និងដើម្បីលើកទឹកព្រះទ័យប្រគេនព្រះមន្ត្រីសង្ឃ ដែលខិតខំប្រឹងប្រែងបំពេញការងារទាំងវិស័យ ពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងរក្សាបាននូវធនធាន ព្រះសង្ឃក្នុងពុទ្ធសាសនាផង អាត្មាភាព សូមចម្រើនពរ សម្តេចតេជោនាយករដ្ឋមន្តី មេត្តាអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ស្នើសុំប្រគេននូវគោរបងារ និងតែងតាំងព្រះមន្ត្រីសង្ឃតាមឋានុក្រមគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាជា សម្តេចព្រះព្រហ្មរតនមុនី នៃគណៈមហានិកាយ”

To Top