ភ្នំពេញ៖ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ នាខេត្តព្រះសីហនុ កោះព្រាប បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបញ្រ្ជាបច្បាប់ ស្តីពីក្រមសីលធម៌សម្រាប់មន្រ្តីប្រតិបត្តិច្បាប់ និងអនុសញ្ញាសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជូនដល់មន្រ្តីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងមន្រ្តីស្ថាប័នគន្លឹះ៕















