ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យក្រុមកីឡាករ-កីឡាការិនី ដែលមកចូលរួម ប្រកួតកីឡាស៊ីហ្គេម ហើយចង់ទៅទស្សនារមណីយដ្ឋានអង្គរវត្ត មិនចាំបាច់លក់សំបុត្រនោះទេ គឺអនុញ្ញាតឲ្យពួកកាត់ ចូលទស្សនាដោយឥតគិតថ្លៃទេ ។
សម្តេចក៏បានប្រកាសឲ្យគណៈប្រតិភូទាំងអស់មកពីប្រទេសជាសមាជិកអាស៊ានដែលដឹកនាំក្រុមកីឡាករ-កីឡាការិនីដែលមកចូលព្រឹត្តិការណ៍ស៊ីហ្គេម ដែលមិនយកលុយនោះ ក៏អាចទៅទស្សនាប្រាសាទអង្គរវត្តបានដែរ ប៉ុន្តែសម្តេចក៏គូស បញ្ជាក់ថា សម្រាប់អ្នកគាំទ្ររបស់ក្រុមកីឡាមកពីប្រទេស ជាសមាជិកអាស៊ាននោះ ដែលចង់ទស្សនាអង្គរវត្តដែរ គឺសុំគិតលុយថ្លៃសំបុត្រហើយ ។
សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះថា “គ្រឹះស្ថានអង្គរ និងអាជ្ញាធរជាតិអប្សរាសូមកុំលក់សំបុត្រ”៕