ព័ត៌មានជាតិ

សម្ដេច ស ខេង បានជាសះស្បើយ​ ពីជំងឺកូវីដ១៩

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជាសះស្បើយពីជំងឺកូវីដ-១៩​ ហេីយសម្ដេចនឹងមានវត្តមាន ជាសាធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានសរសេរថា «នៅថ្ងៃនេះខ្ញុំបានជាសះស្បើយ ពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្ត តាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ»។

សម្ដេច ក៏បានថ្លែងអំណរគុណជាអនេកប្បការ ដល់វេជ្ជបណ្ឌិតកម្ពុជា ដែលបានណែនាំ និងពិនិត្យព្យាបាលសម្ដេច និងសូមអរគុណជាអនេក ចំពោះបងប្អូនជនរួមជាតិ ដែលបានយកចិត្តទុកដាក់ ដល់សុខភាពសម្ដេច និងបានជូនពរឲ្យបានជាសះស្បើយ៕

To Top