ព័ត៌មានជាតិ

លោក សយ សុភាព នឹងធ្វើអត្ថាធិប្បាយ អំពីភូមិសាស្រ្តនយោបាយ ពាក់ព័ន្ធការតភ្ជាប់ ផ្លូវដែក ពីចិនទៅអឺរ៉ុប

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នឹងធ្វើការអត្ថាធិប្បាយ អំពីភូមិសាស្រ្តនយោបាយ ពាក់ព័ន្ធការតភ្ជាប់ ផ្លូវដែក ពីចិនទៅអឺរ៉ុប ដោយឆ្លងកាត់តាមច្រក កាហ្សាក់ស្ថាន ទៅមជ្ឈិមបូពារ ប៉ាគីស្ថាន។

ការធ្វើអត្ថាធិប្បាយនេះ នឹងធ្វើឡើងនៅក្នុងកម្មវិធីសន្ទនាថ្ងៃចន្ទ (Monday Talk) របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃទី៥ ខែមិថុនា វេលាម៉ោង១០និង៨នាទីព្រឹក ។

ការធ្វើអត្ថាធិប្បាយនេះ បន្ទាប់ពីរូបលោក ក្នុងនាមជាអ្នកកាសែតខ្មែរដំបូង ដែលបានទៅដល់និងមើលឃើញផ្ទាល់ នូវអ្វីដែលលោកធ្លាប់បានអត្ថាធិប្បាយ នៅក្នុងភូមិសាស្ត្រនយោបាយ នាពេលកន្លងមក។

មន្រ្តីចិន បានឱ្យដឹងថា ក្នុង១ឆ្នាំផ្លូវដែកមួយខ្សែនេះ អាចដឹកជញ្ចួនទំនិញ បានរហូតទៅដល់ជាង១លានកុងទីន័រ ដែលលើសពីផែនការគ្រោងទុក (១ឆ្នាំ៧សែនកុងទីន័រ) តែប៉ុណ្ណោះ។

សូមរំលឹកថា នេះគឺជាគម្រោងដ៏ធំមួយ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានដាក់ចេញនៅក្នុងឆ្នាំ ២០១៣ នៅលើទឹកដីនៃប្រទេស កាហ្សាក់ស្ថាន ដែលពេលនោះ កម្ពុជាក៏ជាស្ថាបនិក មួយ ដែលបានចូលរួមបង្កើតគម្រោងនេះ ផងដែរ៕

To Top