ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនិងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា នៅក្នុងឆាកនយោបាយកម្ពុជា រដ្ឋបុរសសន្តិភាព សម្តេចតេជោហ៊ុន សែន គឺជាតួអង្គដ៏អស្ចារ្យ ដែលធ្វើឱ្យកម្ពុជា មានឋានៈជាប្រទេសឯករាជ្យ សន្តិភាព និង កាអភិវឌ្ឍន៍។
តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានបង្ហាញ នៅទីកន្លែង រួមមានទាំង តុនិងកៅអី អង្គុយធ្វើការ លោក ម៉ៅ សេទុង អតីតមេដឹកនាំចិន ក្នុងសម័យកាលធ្វើបដវត្តន៏។

ជាមួយនឹងរូបថតខាងលើ លោក សយ សុភាព ក៏បាន បញ្ជាក់ផងដែរថា បដិវត្តន៍ វប្បធម៌ របស់ម៉ៅ ជនជាតិចិន រាប់លាននាក់បានស្លាប់។ ហើយអាពត (ខ្មែរក្រហម) ក៏យកមនោគមន៏នេះ មកអនុត្តន៍ នៅស្រុកខ្មែរ ប្រជាជនខ្មែរ ស្លាប់អស់ជាង៣លាននាក់ បន្សល់ភាពមហាខ្លោចផ្សា រាប់មិនអស់។

សម្តេចតេជោ ហ៊ុន សែន ទទួលអម្រែកយកប្រជាជន ចេញពីរបបព្រៃផ្សៃ ខំរកសន្តិភាព ដោយថែមទាំងបាន ដង្ហែសម្តេចព្រះបិតាជាតិ សម្តេចព្រះមរមរតនៈកោដ្ឋ ព្រះបាទ នរោត្តម សីហនុ កម្ពុជាស្គាល់រស់ជាតិ សន្តិភាព ពេញបរិបូរណ៌ ២៩-ធ្នូ ១៩៩៨ និងការសាងប្រទេស ឱ្យរុងរឿង។
លោកបន្ថែមថា BRI និង ចតុកោណ បានឱ្យកម្ពុជាគេចផុត ពីអនុត្តរភាព និងសម្រេចបាន ជោគជ័យ ក្នុងការកសាងជាតិ ហើយថែមទាំង ធ្វើឱ្យកូនជឹងរបស់ប្រតិកិរិយាបរាជ័យ យ៉ាងអាម៉ាស និងបន្តបំផ្លាញរាល់ឧបាយកល របស់ពួកនេះឱ្យអស់ពីកម្ពជា។

លោក សយ សុភាព គួសបញ្ជាក់ថា ”តួអង្គក្នុងឆាកនយោបាយកម្ពុជា «រដ្ឋបុរសសន្តិភាព សម្តេចតេជោហ៊ុន សែន» គឺជាតួអង្គដ៏អស្ចារ្យ ដែលធ្វើឱ្យកម្ពុជា មានឋានៈជាប្រទេសឯករាជ្យ សន្តិភាព និង កាអភិវឌ្ឍន៍”។
«ព្រែកជីកហ្វូណនតេជោសែន» មានតំលៃខាងនយោបាយ ដ៏មហាអស្ចារ្យ បញ្ចប់អនុត្តរភាព បរទេស មកលើខ្មែរ។ ខ្មែរត្រូវស្គាល់ និងរៀនសូត្រ អំពីកំពូលមេដឹកនាំខ្មែរ សម្តេចតេជោ ហ៊ុន សែន៕

