ភ្នំពេញ៖ អ៊ំស្រី ឃុន ស្រីមុំ អាយុ ៥៣ឆ្នាំ មកពីភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានជីវភាពខ្វះខាតមានបញ្ហាដុំសាច់មហារីកភ្នែក ធ្វេីអោយភ្នែកគាត់ឈឺខ្លាំង មេីលមិនឃេីញ និងលៀនភ្នែករយះពេល ០៤ឆ្នាំមកហេីយ គាត់ត្រូវបានបញ្ជាក់រោគវិនិច្ឆ័យជាជំងឺដុំសាច់មហារីកភ្នែក និងបានទទួលការវះកាត់យកដុំសាច់មហារីកភ្នែកនេះចេញទាន់ពេលវេលា ដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួងបានដោយជោគជ័យ នឹងធូរស្រាលត្រលប់ទៅផ្ទះវិញ តាមរយះបេសកកម្ម TYDA កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្នុងសង្កាត់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ ។
សូមបញ្ជាក់បន្ថែមថា ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក ត្រូវឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ៕