ព័ត៌មានជាតិ

កំពតស្អាត ២០២៣: ផ្តើមទម្លាប់ស្អាត ​ដើម្បីជំនាន់ក្រោយ ចាប់ផ្តើមពី ៥០០០​ជំហាន

ភ្នំពេញ៖ គំនិតផ្តួចផ្តើមមួយ ដែលត្រូវបានណែនាំ ជាលើកដំបូងក្នុងឆ្នាំ ២០១៩ ឥឡូវនេះកំពុង រៀបចំសម្រាប់ ការត្រឡប់មកវិញយ៉ាងអស្ចារ្យនិងធំធេងក្នុង ឆ្នាំ២០២៣ – នោះគឺ កម្មវិធី ៥០០០ជំហានដើម្បីកំពតស្អាត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដោយចែករំលែកសារ “ផ្តើមទម្លាប់ស្អាត ដើម្បីជំនាន់ក្រោយ” ។​

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការលើកកម្ពស់ការយល់ដឹង អំពីបរិស្ថានស្អាត ដែលនាំមកនូវ សុខភាពល្អ ជាពិសេសក្នុងចំណោមសិស្សានុសិស្ស នៅក្នុង​ខេត្តកំពត។​ ព្រឹត្តិការណ៍នេះ​ បានត្រលប់មកវិញហើយ ជាមួយនឹងសារដែលមានអត្ថន័យយ៉ាងសំខាន់ និងជ្រាលជ្រៅ។ ដោយយុទ្ធនាការកំពតស្អាតឆ្នាំ ២០២៣ បាននាំមក ជាមួយ នឹង ពាក្យ ស្លោក មួយគឺ “ផ្តើមទម្លាប់ស្អាត ដើម្បីជំនាន់ក្រោយ” ដែលមានអត្ថន័យសំខាន់ បី​ រួមមាន:

១. ការបដិសេធ​ ចំពោះសំភារះណាដែលប្រើប្រាស់បានតែម្តង​ ដូចជា បំពង់បឺត កែវជ័រ ថង់ ប្រអប់ស្នោ​។

២. ការកាត់បន្ថយ នូវផលិតផលណាដែលមិនចាំបាច់។

៣. ការប្រើប្រាស់ឡើងវិញ ប្រសិនបើផលិតផលនោះនៅមានលទ្ធភាពអាចច្នៃ រឺកែប្រែជារបស់របរប្រើប្រាស់ផ្សេងបាន។

សម្រាប់កម្មវិធី រត់ ៥000ជំហាន នឹងមានអ្នកចូលរួម នឹង ប្រមូលផ្តុំគ្នា ដើម្បីធ្វើ​ការរត់ប្រណាំងជាមួយគ្នា​ នៅក្នុង​ខេត្តកំពត។ ជាពិសេស យើងក៏បានលើកទឹកចិត្តអោយសិស្សានុសិស្សចំនួន ៣០០នាក់ ដែលទទួលបានការគាំទ្រពីម្ចាស់ឧបត្ថម្ភ ក្នុងការចូលរួមរត់ ៥០០០ជំហាន រួមគ្នាជាមួយយើងផងដែរ។

គម្រោងកំពតស្អាតឆ្នាំ២០២៣នេះ បានចាប់ផ្តើម លើកទីមួយ កាល ពី ថ្ងៃ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ នៅ អនុវិទ្យាល័យ ឌី ប៉ុក មហាសាមគ្គី។គម្រោងនេះ នឹងប្រព្រឹត្ត នៅ ថ្ងៃ ទី ២៧ ខែ សីហា ឆ្នាំ២០២៣ ជាមួយនឹងយុទ្ឋនាការ ៥០០០​ ជំហានដើម្បីកំពតស្អាត។ ដោយ ព្រឹត្តិការណ៍នេះ​ នឹង ធ្វើការចាប់ផ្តើមដំណើរ ចេញពីរង្វង់មូលធុរេន ទៅកាន់ឆ្នេរកោះស្មៅ នៃ ខេត្តកំពត។

អ្នកចូលរួម ក្នុង ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែ ទទួលបាននូវ អារម្មណ៍រំភើប សប្បាយរីករាយនៃ              សមិទ្ធិផល របស់ខ្លួន  ប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមទាំងអស់នឹង ទទួលបាន ជាមួយ នឹង អាវយឺតកំពតស្អាត ដ៏ស្រស់ស្អាតមួយ ថង់បរិស្ថានមួយ ដបទឹកបរិស្ថាន មានឈ្មោះកំពតស្អាតមួយ និង មេដាយមួយ សម្រាប់អ្នកដែលបានទៅដល់ គោលដៅបញ្ចប់ផងដែរ ។

ដោយឡែក សម្រាប់ កំពតស្អាត ឆ្នាំ២០២៣​ មានការរំពឹងទុកខ្ពស់ ដែលក្រុមការងារកំពតស្អាត នឹងមាន អ្នកចូលរួម ប្រមាណជាង​ ៥០០នាក់ បូករួមទាំងសិស្សានុសិស្ស និង សាធារណៈជនផងដែរ ។

មួយវិញទៀត កញ្ចប់ចូលរួមមានចំនួន ២ កញ្ចប់ គឺអាចរកបានសម្រាប់ កំពតស្អាត ២០២៣ រួមមាន កញ្ចប់តម្លៃ ១៥ ដុល្លារ និង ២៥ដុល្លារ។ សម្រាប់កញ្ចប់ ១៥ដុល្លារ អ្នកចូលរួមនឹងទទួលបាន អាវយឺត កំពតស្អាត ២០២៣ រួមជាមួយនិងថង់បរិស្ថាន និងដបទឹកមួយ។​ ដោយឡែកសម្រាប់ កញ្ចប់ ២៥ដុល្លារ វិញ គឺមិនត្រឹមតែ ធានា នូវ កញ្ចប់ ១៥ដុល្លារ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមបញ្ចូល  អាហារ ២​ ពេល និង ការផ្តល់នូវយាន្តជំនិះដឹកជូនទៅទីតាំងគោលដៅផងដែរ។

សម្រាប់ ព័ត៌មានបន្ថែម សូម ចូលគេហទំព័រ ហ្វេសបុក ផ្លូវការ របស់ ” កំពតស្អាត Kampot Saat” ។ សូមចូលរួម ជាមួយ យើង ក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យ នេះ ដើម្បីចូលរួមជាចំណែកមួយ លើកស្ទួយ យុទ្ធនាការ ការអប់រំ និង លើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរផ្នត់គំនិតឆ្ពោះទៅរកស្ថិរភាពបរិស្ថានស្អាត សម្រាប់ជំនាន់ក្រោយ។
បើសិនជាលោកអ្នកចង់ចូលរួមជាមួយកម្មវិធី ៥០០០ជំហានដើម្បីកំពតស្អាត សូមកុំភ្លេចចុះតាមរយៈតំណភ្ជាប់នេះ៕
https://forms.gle/oetTPdmTTeNcuKQE8

To Top