ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ។
គួរឲ្យដឹងថា កម្មករ និយោជិត ទាំង ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ និងជាប្រភេទ រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣ ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ ដេរស្បែកជើង ចំនួន ២ និងបោកគក់សម្លៀកបំពាក់១។
សូមបញ្ជាក់ថា នេះ គឺជាលើកទី៤ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល ជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕