ព័ត៌មានជាតិ

Update៖ ទោះបីជាមិនមានវត្តមាននៅលើវេទិកាជជែកដេញដោលមតិក្តី លោក ត្រាំ ទំនងជានឹងនៅតែឈរឈ្មោះជាបេក្ខជន ប្រជែងតំណែងប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ ដដែល

Xinhua

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋដែលទំនងជាឈរឈ្មោះសម្រាប់សេតវិមាននៅក្នុងឆ្នាំ២០២៤ ទោះបីជាគាត់មិនមានការបង្ហាញវត្តមានជាថ្មីម្តងទៀតនៅឯវេទិការជជែកដេញដោលមតិគ្នាជាលើកទី២របស់គណបក្សក៏ដោយ ។

អ្នកសង្កេតការណ៍បានប្រាប់ដល់ទីភ្នាក់ងារ CNA ឲ្យដឹងនៅថ្ងៃសុក្រនេះ ។លោក Craig Varoga ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈ នៃយុទ្ធនាការឃោសនាបោះឆ្នោត និងកិច្ចការសាធារណៈ បានឲ្យដឹងថា “បញ្ហាគឺ នៅត្រង់ថា ទោះបីជាពួកគេមិនបានចូលរួមក៏មិនអីដែរ ហើយពួកគេក៏មិនបានចេញពីការជជែកដេញដោលនោះដែរ ហើយពួកគេមិនបានផ្តល់ហេតុផលដ៏លើសលប់ណាមួយនៅក្នុងការបដិសេធទៅលើ លោក ដូណាល់ នៅក្នុងចំណោមគណបក្សសាធារណរដ្ឋ” ។ អ្នកសិក្សានៅមជ្ឈមណ្ឌលបានលើកឡើងដូច្នេះ ។

លោកបណ្ឌិត Jacob Neiheisel សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Buffalo បានឲ្យដឹងថា ការស្ទង់មតិភាគច្រើនបង្ហាញថា លោក ត្រាំ នៅតែនាំមុខគេជាលំដាប់ ហើយគ្មានគូប្រជែងផ្សេងទៀតរបស់គាត់បានបង្ហាញឲ្យដឹងនោះទេ ។

គាត់បានប្រាប់ដល់ទូរទស្សន៍ CNA នៅក្នុងកម្មវិធី World Tonight ថា “វាមិនទាន់ជិតដល់ចំណុចនេះនោះទេ” ។

លោកបានថ្លែងថា “ខ្ញុំមិនបានឃើញអ្វីដែលជាមូលដ្ឋាននឹងផ្លាស់ប្តូរលក្ខណៈនៃការប្រជែងនេះទេ ដែលគ្រប់គ្នាពិតជាចង់ធ្វើឲ្យបានល្អបំផុតសម្រាប់លើកទី២នេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top