ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២០ វិច្ឆិកានេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក ក្នុងការជួយពង្រឹងបន្ថែមដល់មន្ត្រីក្រោមឱវាទ រួមមាន៖ការចុះពិនិត្យមណ្ឌលសុខភាពធ្វើយ៉ាងណាសូមឱ្យមានគុណភាព ប្រសិទ្ធភាព និងពាំនាំគំរូល្អដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ សម្រាប់ការបណ្តុះបណ្តាលត្រូវមានចក្ខុវិស័យ និងគោលដៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការ ។ រៀបចំ និងត្រៀមលក្ខណៈគ្រប់ពេលវេលាបញ្ហាផ្សេងៗ ដែលអាចមានកើតឡើង ជាយថាហេតុណាមួយ ក្នុងពិធីបុណ្យជាតិធំៗ ជាពិសេសពិធីបុណ្យអុំទូកខាងមុខនេះ ដោយត្រូវហាត់ត្រៀមទាំងការជួយសង្គ្រោះ និងការ បញ្ជូនជំងឺឲ្យបានទាន់ពេលវេលា ព្រមទាំងបង្កើនការ សហការជាមួយដៃគូរអភិវឌ្ឍន៍។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid និងមានវត្តមានផ្ទាល់ នៅទីស្តីការក្រសួងសុខាភិបាល និងវត្តមានតាមបណ្តាខេត្តក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដែលមានការអញ្ជើញចូលរួមដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល៕

To Top