ព័ត៌មានជាតិ

ក្រុមការងារ ការិយាល័យចល័ត ខេត្តបន្ទាយមានជ័យ ប្រគល់មូលប្បទានបត្រ ជូនកសិករទទួលហិរញ្ញប្បទាន ឥតសំណង មូលនិធិនវានុវត្តន៍

ភ្នំពេញ ៖ ដោយទទួលបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍនឋ៍ជនបទ និងកសិកម្ម (ARDB) ក្រុមការងារ ការិយាល័យចល័ត ខេត្តបន្ទាយមានជ័យ បានប្រគល់ មូលប្បទានបត្រ ជូនកសិករ ដែលទទួលបានហិរញ្ញប្បទាន ឥតសំណងមូលនិធិនវានុវត្តន៍ (VCIF) លើផលិតកម្មពូជស្រូវក្រោមគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) ខេត្តបន្ទាយមានជ័យ នាថ្ងៃ៨ ធ្នូ នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ។

ក្នុងពិធិនេះ មានការចូលរួមពី លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្ម និងជាប្រធានគម្រោងAIMs ខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារគម្រោង (AIMs) និងកសិករដែលទទួលបានហិរញ្ញប្បទានឥតសំណងមូលនិធិនវានុវត្តន៍ (VCIF) លើផលិតកម្មពូជស្រូវ សរុបមាន១៣ គ្រួសារ (ក្នុងនោះស្រ្តី ចំនួន៥គ្រួសារ) ស្មើនឹងទឹកប្រាក់ ៤២៨៣.៩០ដុល្លារ។ កសិករមកពី ស្រុកចំនួន៣ គឺស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និង ស្រុកភ្នំស្រុក ៕

To Top