ម៉ាឡេស៊ី៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេសុី ក្រុមការងារ ESEA និងសមាគមខ្មែរនានា បានរៀបចំ“សង្ក្រាន្តខ្មែរនៅម៉ាឡេសុី” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅវត្តព្រះកែវរតនារង្សី ក្នុងតំបន់ Pontian រដ្ឋ Johor Bahru។

កម្មវិធីប្រព្រឹត្តទៅដោយមានការរាប់បាត្រ សូត្រធម៌នមស្សការ ប្រគេនទ័យទាន ស្រង់ព្រះ ពូនភ្នំខ្សាច់ ការពិសារអាហារ និងនំបញ្ចុកសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ មានដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម បោះអង្គុញ និងការរាំលេងកំសាន្ត។

នាឱកាសនោះ លោកឯកអគ្គរាជទូត អ៊ុក ចាន់ដារ៉ា ក៏បានសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនខ្មែរ ដែលបានមកចូលរួម និងបានផ្តាំផ្ញើបងប្អូនខ្មែរ នៅម៉ាឡេស៊ី ទាក់ទងមកស្ថានទូតក្នុងករណីមានកិច្ចការណាមួយ។ លើសពីនេះ លោកក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួមទាំងអស់ផងដែរ៕





Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
