ភ្នំពេញ ៖ សាលាដំបូងខេត្តកំពត នៅថ្ងៃ២៥ មេសានេះ បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក។ នេះបើតាមសេចក្តីប្រកាស របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ។
លោកឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨ នាក់ផ្សេងទៀត ត្រូវបានស្នងការនគរបាល ខេត្តកំពតឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីពលរដ្ឋជាង ២ ០០០ គ្រួសារ បានតវ៉ាពីរឿងចាញ់បោកការវិនិយោគ របស់ក្រុមហ៊ុននេះសរុបជាទឹកប្រាក់ជិត ៤០ លានដុល្លារ៕