ព័ត៌មានជាតិ

បទវិភាគ ៖ ហ្វីលីពីនសុខចិត្ត ធ្វើជាទ័ពស្រួច របស់អាមេរិក តែតាមពិត គឺកំពុងនាំភ្លើងដាក់ខ្លួន

ថ្ងៃទី ២៧ ខែមេសា លោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួង ការពារជាតិហ្វីលីពីន បានអះអាងថា ចាប់ពីរដ្ឋាភិបាលហ្វីលីពីន អាណតិ្តនេះ ឡើងកាន់រដ្ឋអំណាច កាលពីឆ្នាំ២០២២មក ក្រសួងការពារជាតិ មិនដឹង ហើយមិន ដែលឈានដល់កិច្ចព្រមព្រៀងផ្ទៃក្នុង ណាទាំងអស់ ជាមួយប្រទេសចិន អំពីជម្លោះសមុទ្រចិនខាងត្បូងទេ ។ នេះជាការបដិសោធជាសាធារណៈជាថ្មីម្តងទៀតរបស់ភាគីហ្វីលីពីនចំពោះការដែលចិននិងហ្វីលីពីនបានឈានដល់ “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា” អំពីបញ្ហាថ្មប៉ប្រះទឹកRen’ai ។

តើ “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា”នេះ បានកើតឡើងយ៉ាងដូចម្តេច ? បានឈានដល់កិច្ចសន្យាណាខ្លះ? បានដើរតួនាទីណាខ្លះ ? ជាបន្តទៀត សូមរំលឹកឡើងវិញនូវប្រវតិ្តសាស្ត្របន្តិច នោះអ្នកផងទាំងពួង នឹងដឹងច្បាស់អំពីរឿងនេះ ។

ថ្មប៉ប្រះទឹក Ren’ai ជាថ្មប៉ប្រះទឹកគ្មានមនុស្សស្នាក់នៅ នៅប្រជុំកោះNanshaនៃប្រទេសចិន ។ មាត្រាទី៥ នៃ «សេចកី្តប្រកាសប្រតិបតិ្ត សមុទ្រចិន ខាងត្បូង»ដែលប្រទេសចិននិងប្រទេសអាស៊ាន ក្នុងនោះក៏បូករួមទាំងហ្វីលីពីនផង បានចុះហត្ថលេខាបានកំណត់យ៉ាងច្បាស់ថា គួរតែរក្សាសភាពការណ៍ “គ្មានមនុស្សស្នាក់នៅគ្មានសំណង់ “នៅថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅ នៃសមុទ្រចិនខាងត្បូង ។ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ១៩៩៩ នាវាចម្បាំង The Sierra Madre mountain បាន “ទុកចោល “ដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen’ai ។ បន្ទាប់ពីចិនលើកឡើង ការតវ៉ាយ៉ាងម៉ឺងម៉ាត់ ហ្វីលីពីនបាន សន្យាជាច្រើនលើកថា នឹង អូសចេញនាវាចម្បាំងដែល “ទុកចោល “ដោយខុសច្បាប់ ប៉ុន្តែ ២៥ឆ្នាំ បានកន្លងផុតទៅហើយ ហ្វីលីពីននៅមិនទាន់អូស នាវាចម្បាំងនេះចេញទៅនៅឡើយទេ ។

ក្នុងអំឡុងពេលរដ្ឋាភិបាល របស់លោកDuterte ដើម្បីពង្រឹងនិងគ្រប់គ្រងស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ប្រទេសទាំងពីរចិន និងហ្វីលីពីន បានឈានដល់ “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា”មួយច្បាប់ អំពីបញ្ហាថ្មប៉ប្រះទឹកRen’ai ។ ភាគីហ្វីលីពីនបានសន្យាថា មិនដឹកជញ្ជូនសម្ភារៈ សំណង់ទៅកាន់នាវា ចម្បាំងដែល “ទុកចោល “ដោយខុសច្បាប់ទៀត ដោយគិតពីផ្នែកមនុស្សធម៌ ប្រទេសចិនបានរៀបចំ ចាត់ចែងជាពិសេស ដោយបណ្តោះអាសន្ន ចំពោះទង្វើដែលភាគីហ្វីលីពីន ដឹកជញ្ជូនសម្ភារៈជីវភាពរស់នៅ ដ៏ចាំបាច់ទៅកាន់នាវាចម្បាំងដែល “ទុកចោល “ដោយខុសច្បាប់ ។ “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា” មិនមែនជាកិច្ចព្រមព្រៀងសម្ងាត់ទេ ហើយក៏មិនពាក់ព័ន្ធ ដល់គោលជំហរ អំពីអធិបតេយ្យភាពរៀងខ្លួននោះដែរ ។

បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន អាណតិ្តនេះបានឡើងកាន់រដ្ឋអំណាចកាលពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ដើមខែកុម្ភៈឆ្នាំ២០២៣ សមត្ថកិច្ចនិងស្ថាប័ន ពាក់ព័ន្ធនៃភាគីទាំងពីរចិន និងហ្វីលីពីនសុទ្ធតែគោរព កិច្ចព្រមព្រៀងនេះជាប់រហូត ។ ដោយឡែក ភាគីចិនបានរាយការណ៍ និងប្រាស្រ័យទាក់ទងអំពី កិច្ចការពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា” ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលហ្វីលីពីនជាច្រើនលើក ។ ប៉ុន្តែ បន្ទាប់ពីបានអនុវត្តការបំពាន ចូលដែនសមុទ្រ ពាក់ព័ន្ធ ដោយខុសច្បាប់មួយលើក ភាគីហ្វីលីពីនក៏បានលុបចោល ដោយឯកតោភាគីនូវការយោគយល់ និងការរៀបចំទាំងអស់ ។

អាចឃើញថា ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសហ្វីលីពីន អះអាងថា មិនដែលដឹងពី “កិច្ចព្រមព្រៀងជឿ ទុកចិត្តគ្នា” ដែលរដ្ឋាភិបាលអាណតិ្ត មុនឈាន ដល់ជាមួយប្រទេសចិន គឺធ្វើពុតជាល្ងង់សុទ្ធសាធ ។

នៅពេលមុននេះមិនយូរប៉ុន្មាន ក្នុងអំឡុងពេលលោក Marcos ប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក អ្នកតវ៉ានៃប្រទេសហ្វីលីពីន បានលើកឡើងថា ហ្វីលីពីនបាននិងកំពុងត្រូវអាមេរិកអូស ឱ្យចូលអ្វីដែលហៅថា “ខ្សែសង្វាក់កោះទីមួយ” នេះជាយុទ្ធសាស្ត្រភូមិសាស្ត្រ នយោបាយ របស់អាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិន ។ មានអ្នកវិភាគបានលើកឡើងថា ដើម្បីគាំពារផលប្រយោជន៍ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាមេរិកបាននិង កំពុងប្រែហ្វីលីពីនទៅជា “ទឹកដីអាណានិគមថ្មី” ក្នុងន័យបញ្ជាឱ្យហ្វីលីពីនញុះញង់និងបង្ករឿងនៅសមុទ្រចិនខាងត្បូង និងជ្រៀតជ្រែកកិច្ចការ ក្នុងតំបន់ ដើម្បីដាក់សម្ពាធទៅលើប្រទេសចិន និងគាំពារអនុត្តរភាពនៅលើពិភពលោកទាំងមូល ។

ហ្វីលីពីនប្រញាប់បង្ករឿង ដើម្បីបម្រើដល់អាមេរិក តាមពិតទៅ គឺនាំចចកចូលផ្ទះ និងនាំភ្លើងដាក់ខ្លួន ។ ភាគីហ្វីលីពីនបដិសោធ “កិច្ចព្រមព្រៀងជឿ ទុកចិត្តគ្នា”រវាងចិននិងហ្វីលីពីន ទង្វើនេះនឹងធ្វើឱ្យហ្វីលីពីន ក្លាយជាអ្នកទោស ដែលមិនខ្វល់ពីប្រវត្តិសាស្ត្រ បាត់បង់ជំនឿចិត្ត និងបង្ករឿងក្នុងកិច្ចការ តំបន់ផងដែរ ៕

To Top