ភ្នំពេញ៖ អគ្គនាយកដា្ឋនគយនិងរដ្ឋករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទំនិញប្រភេទទូរសព្ទ Nokia (អិនចុចពិល» មានកាតព្វកិច្ចពន្ធ និងអាករនាំចូលមិនដល់ ១ដុល្លារ ក្នុង១គ្រឿង។
តាមរយៈសេចក្តីបំភ្លឺបន្ថែម អគ្គនាយកដា្ឋនគយនិងរដ្ឋករកម្ពុជា បានកត់សម្គាល់មាន ចម្ងល់របស់សាធារណជន ពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករ នាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថា ទំនិញនេះត្រូវបង់ពន្ធនិងអាករ នាំចូលដល់ទៅ ៩៣ដុល្លារអាមេរិក ក្នុងមួយគ្រឿង។
ពាក់ព័ន្ធនឹងការលើកឡើងនេះ អគរ មានសូមជម្រាបជូនសាធារណជន មេត្តាជ្រាបបន្ថែមថា មុខទំនិញ ទូរសព្ទមានពន្ធនិងអាករនាំចូល១៥,៥% ហើយកន្លងមក ការប្រកាសនាំចូលដោយក្រុមហ៊ុន PUNLEU AKLANGKA CO.,LTD. មានតម្លៃ ៥ USD/ គ្រឿង។ ហេតុដូច្នេះ «ពន្ធនិងអាករដែលត្រូវបង់គឺ ៥x ១៥,៥% = ០,៧៧៥USD/គ្រឿង តែប៉ុណ្ណោះ មិនមែន៩៣ដុល្លារអាមេរិក ដូចមានការលើកឡើងមួយចំនួន ឡើយ»៕

