ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញរុស្ស៊ី ដោះស្រាយបំណុល ជាមួយកម្ពុជា ឱ្យបានឆាប់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យភាគីរុស្ស៊ី ដោះស្រាយបំណុល ដែលកម្ពុជារង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាសសម្ដេចអនុញ្ញាតឱ្យលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ។

ពាក់ព័ន្ធករណីនេះ លោក អាណាតូលី បូរ៉ូវីក បានបញ្ជាក់ថា «ទាក់ទងនឹងបញ្ហាបំណុល ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន»៕

To Top